Page Nav

HIDE
Sunday, June 22

Pages

Breaking News:

សហរដ្ឋអាមេរិកបញ្ជូនលិខិតទៅ WHO ដើម្បីបញ្ជាក់ពីការដកខ្លួនចេញជាផ្លូវការ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ចូនលិខិតបញ្ជាក់ជាផ្លូវការហើយ ទៅកាន់អង្គការសុខភាពពិភពលោក (WH...

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ចូនលិខិតបញ្ជាក់ជាផ្លូវការហើយ ទៅកាន់អង្គការសុខភាពពិភពលោក (WHO) ដើម្បីបញ្ជាក់អំពីការដកខ្លួនចេញពីសមាជិកភាព ខណៈដែលប្រទេសមហាអំណាចមួយនេះ កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

ប្រធានាធីបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីសេតវិមានរបស់លោក តែងតែលើកឡើងជារឿយៗ អំពីការដកខ្លួនចេញពី WHO ក្នុងនោះការកាត់ផ្តាច់ជំនួយ ពីស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះ ត្រូវបានគេមើលឃើញថា ជាអ្វីដែលលោក ត្រាំ ចង់ធ្វើបំផុត។ លោក ដូណាល់ ត្រាំ បានចោទ WHO ថាមិនបានចាត់វិធានការទាន់ពេល បន្ទាប់ពីវីរុសកូរ៉ូណាថ្មី ផ្ទុះឡើងដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងបានចោទទៀតថា WHO គឺជាអាយ៉ងរបស់ចិន។

គួរបញ្ជាក់ថា ក្រុមជំនាញកំពូលៗនៅអាមេរិក ជាពិសេសមន្ត្រីគណបក្សប្រជាធិបតេយ្យ បានធ្វើការរិះគន់ធ្ងន់ៗ ចំពោះសេចក្តីសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានធ្វើឡើង ចំពេលដែលសហរដ្ឋអាមេរិក កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅលើពិភពលោក។

យោងតាម WHO សហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការនេះជាផ្លូវការ តែម្តងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលប្រទេសមហាអំណាចមួយនេះ នៅពុងជំពាក់អង្គការសុខភាពពិភពលោកប្រមាណជាង ២០០លានដុល្លារក្នុងពេលបច្ចុប្បន្ន៕

ប្រភព៖ Freshnewsasia

No comments

ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧ...

ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកបាកា...

ក្រសួងរ៉ែ និងថាមពល នឹងរៀបចំសាងសង់ស្ថានីយសាកអាគុយតាមផ្លូវជាតិ...

រដ្ឋមន្ត្រី កែវ រតនៈ៖ ការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ...

នាយករដ្ឋមន្ដ្រី ៖ ត្រូវពិនិត្យបានម៉ត់ចត់ ការផ្តល់អាជ្ញាប័ណ្ណ...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្...

ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់...

រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវដល់បងប្អូនអាជីវករ ក្នុងក្រុងពោធ...

«សង្ក្រាន្ដវិទ្យាល័យបាកាន» ខេត្តពោធិ៍សាត់ ទទួលបានអ្នកទៅលេងកម...