Page Nav

HIDE
Friday, June 20

Pages

Breaking News:

រដ្ឋមន្ត្រី កែវ រតនៈ៖ ការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយអាទិភាព ទឹក ផ្លូវ ភ្លើង និងមនុស្ស ទើបកម្ពុជាមានលទ្ធភាពទាញយកធនធានរ៉ែ និងបង្កើតបានរោងចក្រផលិតស៉ីម៉ងត៍នៅពេលនេះ

(កំពង់ស្ពឺ)៖   ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ រោងចក្រផលិតស៉ីម៉ង់ត៍ក្រុមហ៊ុន ខនស៍ ខេធី ស៉ីមេន ស្ថិតនៅតំបន់ហោងសំណំ ស្រ...


(កំពង់ស្ពឺ)៖
 ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ រោងចក្រផលិតស៉ីម៉ង់ត៍ក្រុមហ៊ុន ខនស៍ ខេធី ស៉ីមេន ស្ថិតនៅតំបន់ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ភាពប្រទាក់ក្រឡានៃគោលនយោបាយអាទិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរួមមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស បានជំរុញឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងទាញយកធនធានរ៉ែ ដើម្បីដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកបញ្ជាក់ទៀតថា រោងចក្រផលិតស៉ីម៉ង់ត៍ក្រុមហ៊ុន ខនស៍ ខេធី ស៉ីមេន ដែលកើតឡើងនៅថ្ងៃនេះ ក៏ដោយសារតែមានការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទឹក ផ្លូវ ភ្លើង និងមនុស្ស ព្រោះការបង្កើតរោងចក្រស៉ីម៉ងត៍ នៅស្រុកឱរ៉ាល់នេះ បើសិនគ្រាន់ធនធានមនុស្សទេ​ ក៏មិនអាចដំណើរការបានដែរ ហើយប្រសិនបើមានធនធានមនុស្ស អត់មានអគ្គិសនី ក៏រឹតតែមិនអាចដំណើរការបានដែរ ដូច្នេះភាពប្រទាក់ក្រឡាគ្នានៃយុទ្ធសាស្ត្ររបស់សម្តេចតេជោពីមុនមក និងការធ្វើបន្តបន្ថែមទៀត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានហុចផលជាក់ស្តែងមួយទៀត សម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបង្កើតការងារ ចំណូលជូនប្រជាពលរដ្ឋ និងមិនទាន់រាប់បញ្ចូលការកាត់​បន្ថយការនាំចូលស៉ីម៉ងត៍ពីបរទេសថែមទៀតផង។

លោក កែវ រតនៈ បានថ្លែងដូច្នេះថា «សមិទ្ធផល និងជោគជ័យនៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណដែល កំណត់យកចក្ខុវិស័យនយោបាយអាទិភាព ៤ យ៉ាងគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស របស់រាជរដ្ឋា ភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលក្នុងវិស័យរ៉ែមាន ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជាសេនាធិការ ធ្វើអោយ ប្រទេសកម្ពុជាមានលទ្ធភាពទាញយកធនធានរ៉ែជាច្រើនមានជាអាទិ៍ រ៉ែថ្មសំណង់ ក្រួស ខ្សាច់ រ៉ែលោហៈ រ៉ែអលោហៈ រួមទាំងការរួមចំណែកនៃការបង្កើតរោងចក្រផលិតស៊ីម៉ងត៍ដែលនឹង ដាក់ឱ្យដំណើរការនាថ្ងៃនេះផងដែរ»

លោករដ្ឋមន្ត្រីបន្ថែមថា វិស័យថាមពលបានចូលរួមចំណែកដ៏សំខាន់ នៅក្នុងការអភិវឌ្ឍវិស័យរ៉ែ ដូចជារោងចក្រស៊ីម៉ងត៍នេះ មានតម្រូវការអគ្គិសនីដ៏ខ្ពស់រហូតដល់៣០ មេហ្គាវ៉ាត់ ដែលទាមទារឱ្យមានការដំឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីផ្គត់ផ្គង់ ២៣០KV/១១៥KV ដោយបានបោះទុនវិនិយោគប្រមាណ ១០ លានដុល្លារអាម៉េរិក ហើយ ក្រុមហ៊ុនគ្រោងចំណាយទៅលើការប្រើប្រាស់អគ្គិសនីប្រមាណ ១២លានដុល្លារ/ឆ្នាំ។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានសម្តែងនូវការគោរពដឹងគុណ ចំពោះតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្លងកាត់ ដំណាក់កាលនៃភ្លើងសង្គ្រាមដ៏សែនលំបាកប្រកបដោយទស្សនៈវិស័យល្អវែងឆ្ងាយ ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់ជូនប្រជាជាតិនិងមាតុភូមិ។ លោកសូមប្តេជ្ញាពុះពារថែរក្សាការពារ និងកសាងបន្ថែមសមិទ្ធផលជាតិទាំងអស់នេះ ជាពិសេសថែរក្សាសន្តិភាពឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស ក្រោមមគ្គុទេសក៍ដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា រោងចក្រផលិតស៉ីម៉ងត៍ថ្មីនេះ កើតចេញពីការ​វិនិ​យោគរួមគ្នាដោយក្រុមហ៊ុន Conch International Holdings (HK) Limited និងក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ ជាមួយទុនសរុបចំនួន ២៥០​​លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរហូតដល់ ២,២ លាន​តោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និង​អាច​ឈានទៅនាំចេញផងដែរ៕ប្រភព៖ FN News 

No comments

ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧ...

ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកបាកា...

ក្រសួងរ៉ែ និងថាមពល នឹងរៀបចំសាងសង់ស្ថានីយសាកអាគុយតាមផ្លូវជាតិ...

រដ្ឋមន្ត្រី កែវ រតនៈ៖ ការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ...

នាយករដ្ឋមន្ដ្រី ៖ ត្រូវពិនិត្យបានម៉ត់ចត់ ការផ្តល់អាជ្ញាប័ណ្ណ...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្...

ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់...

រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវដល់បងប្អូនអាជីវករ ក្នុងក្រុងពោធ...

«សង្ក្រាន្ដវិទ្យាល័យបាកាន» ខេត្តពោធិ៍សាត់ ទទួលបានអ្នកទៅលេងកម...