ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប....
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំរួម ស្តីពីបច្ចុប្បន្ន តម្រូវការ និងផែនការដំឡើងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែ សម្រាប់កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ ដែលមានការចូលរួមពីតំណាងកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងតាមសាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិ និងអាកាសយានដ្ឋានអន្តរជាតិ នៅសាលប្រជុំ ល.គ.ជ.ប.ភ. (ក្បាលថ្នល់)។
No comments