កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យ ឱ្យបានម៉ត់ចត់ក្នុង ការផ្តល់អាជ្ញ...
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យ ឱ្យបានម៉ត់ចត់ក្នុង ការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់ តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្រសួង ត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុន វិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យ បានសុខដុមនីយកម្មរវាង ក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។ប្រភព៖ dap News

 
 
 

No comments