រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដើម្បីបន្តការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលត្រូវបានកាត់ផ្តាច់ក្នុ...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដើម្បីបន្តការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលត្រូវបានកាត់ផ្តាច់ក្នុងការឆ្លើយតប ទៅនឹងការឈ្លានពាន របស់អ៊ីស្រាអែលនៅតំបន់ West Bank ។ទោះជាយ៉ាងណាក៏ដោយ លោក Sabri Seidam អនុប្រធានគណៈកម្មាធិការកណ្តាលនៃចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ “សំឡេងនៃប៉ាឡេស្ទីន” នៅថ្ងៃសៅរ៍កន្លងទៅនេះ។
កាលពីយប់ថ្ងៃសុក្រ លោក Abbas បានធ្វើជាប្រធានកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំរបស់គាត់ ជាមួយមន្ត្រីអារ៉ាប់ និងរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Anthony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅមជ្ឈិមបូព៌ា។
លោក Bassam Al-Salihi សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ នៃអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា សម្ពាធជាច្រើនត្រូវបាន “ដាក់លើការដឹកនាំ ដើម្បីបញ្ច្រាសការសម្រេចចិត្តរបស់ខ្លួន” ។
លោកបានបន្ថែមថា “កិច្ចប្រជុំបានសង្កត់ធ្ងន់ថាការផ្តាច់ការ សម្របសម្រួលសន្តិសុខ ជាមួយអ៊ីស្រាអែលនៅតែមាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែមុន អាជ្ញាធរប៉ាឡេស្ទីនបានប្រកាស ពីការបញ្ចប់ការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបនឹងការសម្លាប់ជនជាតិប៉ាឡេស្ទីននៅទីក្រុង Jenin នៃតំបន់ West Bank៕


No comments