ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមជ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមជប៉ុន-កម្ពុជា ។
ក្នុងជំនួបពិភាក្សា ជាមួយលោកតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា សម្តេចធិប វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាគម ជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួល ដំណើរទស្សនកិច្ច របស់សមាជិកសមាគម ដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយ ព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញ ការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។
សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្ត ។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ទៅប្រធានសមាគម និងគណៈប្រតិភូធុរជនថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគមនៅកម្ពុជា។


No comments