Page Nav

HIDE

Breaking News:

latest

ពិធីបិទសិក្ខាសាលាជាតិស្តីពី “ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រង ការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬដោយចេតនាខុសច្បាប់ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច នៃការគ្រប់គ្រង“

ភ្នំពេញ៖ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធីប...







ភ្នំពេញ៖ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាជាតិស្តីពី “ការបង្កើតក្របខណ្ឌជាតិសម្រាប់គ្រប់គ្រង ការឆ្លើយតបទៅនឹងអំពើឧក្រិដ្ឋកម្ម ឬដោយចេតនាខុសច្បាប់ពាក់ព័ន្ធនឹងសម្ភារៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច នៃការគ្រប់គ្រង“ ក្រោមកិច្ចសហការរបស់ទីភ្នាក់ងារអាតូមិចអន្តរជាតិ International Atomic Energy Agency ( IAEA)។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង អៀង បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម និងសំដែងនូវការពេញចិត្តរបស់កម្ពុជាលើការបណ្តុះបណ្តាលនេះ។ ហើយទន្ទឹមនឹងនេះឯកឧត្តមបានថ្លែងអំណរគុណដល់ IAEA ដែលតែងតែគាំទ្រដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាព និងស្នើសុំឲ្យ IAEA ពិនិត្យជួយដល់ការពង្រីកនឹងបន្តការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសកម្លាំងឆ្លើយតមបឋមរបស់បញ្ជាការដ្ឋានកម្លាំងពិសេសជាតិប្រឆាំងភេរវកម្មទាំងការហ្វឹកហ្វឺនទាំងសម្ភាៈបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ការបំពេញការងាររបស់ខ្លួន ក៏ដូចជាស្នើស៉ំហ្វឹកហ្វឺនដល់មន្រ្តីមកពីស្ថាបន័បញ្ញត្តិករ និងស្ថាបន័ពាក់ព័ន្ធដទៃទៀតផងដែរ ។
ហើយជាការឆ្លើយតបតំណាងក្រុមការងារ IAEA បានសំដែងនូវការពេញចិត្តចំពោះការរៀបចំនេះ ហើយសន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការបន្តជាមួយក្រសួងរ៉ែ និងថាមពលដើម្បីបង្កើនសកម្មភាពបណ្តុះបណ្តាល ។
សូមរំលឹកផងដែរថានេះជាលើកទីមួយហើយបន្ទាប់ពីការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដែល IAEA បានបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅក្នុងតំបន់ក៏ដូចជាសកលលោក ។

No comments