Page Nav

HIDE

Breaking News:

latest

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម" ជាមួយគណៈកម្មការរដ្ឋសភា

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករ...








កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម" ជាមួយគណៈកម្មការរដ្ឋសភា
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី​"ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម"​ ជាមួយគណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយ​ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា។
សូមជម្រាបជូនផងដែរថា សេចក្តីព្រាងច្បាប់ខាងលើ ដែលជាសំណើរបស់ក្រសួងរ៉ែនិងថាមពល ត្រូវបានទទួលការអនុម័តដោយគណៈរដ្ឋមន្ត្រីនាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ​ និងអនុម័ត។



No comments