Page Nav

HIDE

Breaking News:

latest

អ្នកស្រុកម៉ាឡេស៊ី ប្រមាណជាង៥.០០០នាក់ បង្ខំចិត្តជម្លៀសចេញ ពីគ្រោះទឹកជំនន់

ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ថា អ្នកស្រុកជាង ៥.០០០នាក់នៅក្នុងរដ្ឋ Johor ត្រូវបា...


ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ថា អ្នកស្រុកជាង ៥.០០០នាក់នៅក្នុងរដ្ឋ Johor ត្រូវបានជម្លៀសចេញដោយសារគ្រោះទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងរដ្ឋភាគខាងត្បូង នៅថ្ងៃអង្គារនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានគណៈកម្មាធិការសុខភាព និងបរិស្ថាននៃរដ្ឋ Johor លោក R Vidyanathan បានបញ្ជាក់ថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារនេះ ចំនួនជនរងគ្រោះ ដោយទឹកជំនន់ក្នុងរដ្ឋ បានកើនឡើងដល់៥.៤៧៩នាក់ បើធៀបនឹង៤.៧៣៧នាក់កាលពីថ្ងៃចន្ទ ។

លោក Vidyanathan បានឲ្យដឹងទៀតថា ជនរងគ្រោះមកពីស្រុកចំនួន២ គឺ Segamat, Tangkak, Kota Tinggi, Mersing, Kluang, Batu Pahat និង Muar ។

No comments