Page Nav

HIDE

Breaking News:

latest

កូរ៉េខាងជើង អាចនឹងសាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីប ឬ ធ្វើតេស្ត នុយក្លេអ៊ែរ ថែមទៀត នៅឆ្នាំក្រោយ

បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក...


បរទេស៖ លោកគីមជុងអ៊ុន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនទាំងសម្រាប់ “កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ទ្វារនៃកិច្ចពិភាក្សារំសាយនុយក្លេអ៊ែរនៅតែបើកចំហ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ឬ ការធ្វើតេស្តនុយក្លេអ៊ែរ នៅមុនពេលពាក់កណ្តាលខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ។ នេះបើតាមវិទ្យាស្ថានសិក្សាគោលនយោបាយដែលមានមូលដ្ឋាននៅទីក្រុង សេអ៊ូល បាននិយាយ និងត្រូវបានសារព័ត៌មាន Yonhap បានដកស្រង់។

No comments