Page Nav

HIDE

Breaking News:

latest

សុខ​ ​ពិសី​ ​នៅតែ​មិន​ហ៊ាន​បង្ហាញមុខ​មាត់​គូស្នេហ៍​ ​ជា​ថៅកែ​ផលិតកម្ម​

​ ​ភ្នំពេញ​៖ ​ ​តារាចម្រៀង​ជួរមុខ​ ​របស់​ផលិត​កម្ម​សាន់​ដេ​ ​សុខ​ ​ពិសី​ ​នៅតែ​មិនទាន់​ហ៊ាន​បញ្ចេញ​រូបភាព​គូស្នេហ៍​ជា​ផ្លូវការ​ ​ដូច​គូស្ន...


​ភ្នំពេញ​៖​ ​តារាចម្រៀង​ជួរមុខ​ ​របស់​ផលិត​កម្ម​សាន់​ដេ​ ​សុខ​ ​ពិសី​ ​នៅតែ​មិនទាន់​ហ៊ាន​បញ្ចេញ​រូបភាព​គូស្នេហ៍​ជា​ផ្លូវការ​ ​ដូច​គូស្នេហ៍​ដទៃទៀត​ ​ហើយ​កាន់តែ​ខុស​ ​ស្រឡះ​ឆ្ងាយ​ពី​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​បាន​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​ ​នឹង​ទទួល​បានកូន​មួយ​ជាទី​ស្រលាញ់​ ​។​

​ដំណឹង​ស្នេហ៍​របស់​ ​សុខ​ ​ពិសី​ ​ត្រូវ​បាន​គេ​ទម្លាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​គឺជា​កូន​ម្ចាស់​ផលិត​កម្ម​សាន់​ដេ​ផ្ទាល់​តែម្តង​ ​ដោយ​កំពុង​មាន​ទំនាក់ទំនង​ ​យ៉ាង​ល្អូ​ន​ល្ហើ​ន​ ​ប៉ុន្តែ​សាមីខ្លួន​ ​មិន​ហ៊ាន​បញ្ចេញ​ជា​ផ្លូវការ​នោះ​ទេ​ ​។​
​ប្រភព​បាន​ប្រាប់​ថា​ ​ហេតុផល​តែមួយគត់​ ​ដែល​ធ្វើឲ្យ​ ​សុខ​ ​ពិសី​ ​មិន​ហ៊ាន​ ​បញ្ចេញ​មុខ​គូស្នេហ៍​ ​ជា​អ្នកធំ​ដុំ​នៅក្នុង​ផលិតកម្ម​សាន់​ ​ក៏​ព្រោះតែ​ខ្លាច​ ​បាត់បង់​ប្រជាប្រិយ​ភាព​ ​ដែល​កំពុង​សាង​នា​ពេល​បច្ចុប្បន្ន​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ ​គេ​សង្ឈឹម​ថា​ ​សុខ​ ​ពិសី​ ​អាច​នឹង​ដឹកដៃ​គូស្នេហ៍​របស់​ខ្លួន​ ​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដើម្បី​បំបាត់​នូវ​ក្លិន​អសោច​ ​ក្នុង​ពិភព​សិល្បៈ​ ​៕​

No comments