Page Nav

HIDE

Breaking News:

latest

ហេតុតែ​គេ​!​ ​បើក​ក្បាល២០២០​ ​ឡុង​ ​ថាវរី​ ​មាន​មនុស្ស​ពិសេស​ជូន​កាដូ​រថយន្ត​តម្លៃ១៥ម៉ឺន​ដុល្លារ​

​ភ្នំពេញ​៖​ ​គ្រាន់តែ​បើក​ក្បាល​ឆ្នាំ​ថ្មី​ ​២០២០​ ​មិនបាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ ​ឡុង​ ​ថាវរី​ ​បាន​ទទួល​កាដូ​ដ៏​ធំ​មួយ​ពី​មនុស្ស​ពិ...


​ភ្នំពេញ​៖​ ​គ្រាន់តែ​បើក​ក្បាល​ឆ្នាំ​ថ្មី​ ​២០២០​ ​មិនបាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ ​ឡុង​ ​ថាវរី​ ​បាន​ទទួល​កាដូ​ដ៏​ធំ​មួយ​ពី​មនុស្ស​ពិសេស​របស់​នាង​ ​ដែល​កាដូ​នោះ​ ​គឺ​រថយន្ត​ប្រណិត​ម៉ាក់​ឡិច​ស៊ី​ស​ដែល​មានតម្លៃ​ខ្ពស់​សម្បើម​ ​ដល់ទៅ​ជាង​ ​១៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​

​រថយន្ត​ដ៏​ប្រណិត​នេះ​ ​គឺ​ម៉ាក​ ​Lexus​ ​RX​ ​ស៊េរី​ឆ្នាំ​ ​2020​ ​នេះ​តែម្ដង​ ​ដែល​នាង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ ​បញ្ជាក់​ពី​ការ​មកដល់​របស់​ជាទីស្រឡាញ់​របស់​នាង​។​ ​ថាវរី​ ​សរសេរ​ថា​ ​"​រង់ចាំ​យូរហើយ​ទើបតែ​មកដល់​ ​សែន​ស្រលាញ់​ពេញ​បេះដូង​ ​នាំ​ហេង​ៗ​អោយ​ម៉ាក់​ណា​កូនស្រី️️ឆ្នាំ​ថ្មីនេះ​"​។​ ​សារ​នេះ​ ​ក៏បាន​ធ្វើឲ្យ​ប្រិយមិត្ត​របស់​នាង​ជាច្រើន​ ​ចូល​មក​អបអរ​ជាមួយ​នាង​។​

​តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​ដដែល​ ​នេះ​គឺជា​កាដូ​ពិសេស​ពី​មនុស្ស​សំខាន់​របស់​នាង​ ​ក្នុង​នោះ​ ​គឺ​មិន​មាន​អ្នកណា​ឆ្ងាយ​ទេ​ ​គឺជា​អ្នកម្ដាយ​តែម្ដង​។​ ​ថាវរី​ថា​ ​ម្ដាយ​ទិញ​រថយន្ត​លំដាប់​មួយ​នេះ​ ​ធ្វើជា​កាដូ​ឲ្យ​នាង​ ​ហើយ​នោះ​ជា​លុយ​របស់​អ្នកមានគុណ​សុទ្ធ​ ​មិន​មាន​ចំណែក​លុយ​របស់​នាង​ទេ​ ​ដែល​កាដូ​នេះ​ ​បាន​ធ្វើឲ្យ​នាង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​។​

​តារា​ស្រី​ ​បញ្ជាក់​នេះ​ ​នាង​បាន​កុម្ម៉ង់​ពី​សហរដ្ឋអាមេរិក​តែម្ដង​ ​ដោយ​មិនបាន​ទិញ​នៅក្នុង​ស្រុក​នោះ​ទេ​ ​ទើប​ជាហេតុ​ធ្វើឲ្យ​រថយន្ត​មួយ​នេះ​ ​មានតម្លៃ​កប់​តែម្ដង​ ​គឺ​សរុប​ទាំងអស់​មានតម្លៃ​ដល់ទៅ​ជាង​ ​១៥ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​ ​"​ខ្ញុំ​កុម្ម៉ង់​ដឹងពី​អាមេរិក​មក​ហ្មង​បង​ ​អត់​បាន​ទិញ​នៅក្នុង​ស្រុក​ទេ​ ​ព្រោះ​កាលដែល​ខ្ញុំ​រក​ទិញ​នោះ​ ​ក្រុមហ៊ុន​នៅក្នុង​ស្រុក​យើង​នេះ​ ​អត់​ទាន់​មាន​ទេ​ ​ទើប​ខ្ញុំ​ធ្វើការ​កុម្ម៉ង់​តែម្ដង​ ​ហើយ​វា​ទើបនឹង​មក​ដល់​ថ្មី​ៗ​ហ្នឹងឯង​!​”​។​

​កញ្ញា​ ​ឡុង​ ​ថាវរី​ ​គឺជា​អតីត​ជយលាភី​លេខ៣​ ​ក្នុង​ការ​ប្រឡង​បវរកញ្ញា​ ​Miss​ ​Nikkon​។​ ​នាង​បាន​ចូល​សិល្បៈ​អំឡុង​ឆ្នាំ​ ​២០១៤​ ​និង​បាន​ផ្អាក​ពី​សិល្បៈ​ទៅវិញ​ ​អំឡុង​ឆ្នាំ​ ​២០១៧​។​ ​ក្រោយពី​ផ្អាក​ពី​ការងារ​សិល្បៈ​ ​ថាវរី​ ​បាន​ងាក​មក​សម្ងំ​រកស៊ី​ជាមួយ​ម្ដាយ​វិញ​ ​ក្នុង​តាមដែល​នាង​ធ្លាប់​ប្រាប់​សារព័ត៌មាន​ ​គឺ​នាង​រកស៊ី​ធ្វើជា​អ្នក​ចងការប្រាក់​ ​និង​មុខរបរ​មួយចំនួន​ទៀត​។​

​ទាំងនេះ​ ​បាន​ធ្វើឲ្យ​តួឯកស្រី​ក្នុង​រឿង​ ​"​2​ ​Brother​"​ ​អាច​រស់នៅ​ជាមួយ​ជីវិ​ត​ហ៊ឺហា​រ​ ​ទោះ​មិន​ពឹង​សិល្បៈ​ក៏ដោយ​។​ ​បែបនេះ​ ​ក្ដី​កញ្ញា​ ​ឡុង​ ​ថាវរី​ ​ប្រាប់​ថា​ ​សិល្បៈ​នាង​ក៏​មិន​ចោល​ដែរ​ ​នៅពេល​វេលា​អំណោយផល​មួយ​ ​នាង​នឹង​ងាក​ខ្លះមក​រក​ការងារ​ដែល​នាំឲ្យ​គេ​ស្គាល់​នាង​តាំងពី​ដំបូង​នេះ​៕​

No comments