Page Nav

HIDE

Breaking News:

latest

ត្រឹម​ពីរ​ថ្ងៃ​ ​«​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​»​ ​លក់​បាន​ ​៤២ផ្លាក​ ​រកចំណូល​ឱ្យ​រដ្ឋ​ជាង​ ​៩០០លាន​រៀល​

​(​ភ្នំពេញ​)​៖ ​ ​លោកស្រី​ ​កុយ​ ​សុ​ដា​នី​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ទទួល​ផ្ទុក​ការងារ​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្...


​(​ភ្នំពេញ​)​៖​ ​លោកស្រី​ ​កុយ​ ​សុ​ដា​នី​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ទទួល​ផ្ទុក​ការងារ​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ​បានឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​ប្រកាស​ដាក់​លក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី០៧​ ​ខែមករា​ ​ឆ្នាំ២០២០​ ​កន្លងទៅ​នេះ​ ​«​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​»​ ​លក់​បាន​ប្រមាណ​ ​៤២ផ្លាក​ហើយ​ ​ដោយ​បាន​ចំណូល​ជាង​ ​៩០០លាន​រៀល​ ​ប្រហែល​នឹង​ជាង​ ​២២ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោកស្រី​ ​កុយ​ ​សុ​ដា​នី​ ​បានឱ្យដឹង​ថា​ ​ផ្លាក​លេខ​ដែល​ប្រជាពលរដ្ឋ​ទិញ​នោះ​ ​តម្លៃ​ចាប់ពី៦លាន​រៀល​ឡើង​ទៅ​។​ ​ផ្លាក​លេខ​ខ្លះ​ ​ត្រូវ​បាន​ចាប់​លើ​រថយន្ត​រួចហើយ​។​

​លោកស្រី​ ​កុយ​ ​សុ​ដា​នី​ ​បានឱ្យ​ដឹង​ដែរ​ថា​ ​ក្រោយពី​ការប្រកាស​លក់​ ​«​ផ្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​»​ ​នេះ​ ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។​ ​បើ​តាម​លោកស្រី​ ​ក្នុង​មួយថ្ងៃ​មាន​អ្នក​ចូល​ទៅកាន់​គេហទំព័រ​ ​និង​វាយ​រក​លេខ​រហូតដល់​ទៅ​ ​២លាន​ដង​។​

​សូម​បញ្ជាក់​ថា​ ​«​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​»​ ​ត្រូវ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃទី០៧​ ​ខែមករា​ ​ឆ្នាំ២០២០កន្លងទៅ​នេះ​ ​ខួប៤១ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ថ្ងៃ​ដែល​ពលរដ្ឋខ្មែរ​រស់រាន​មានជីវិត​ឡើងវិញ​។​

​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ ​ត្រូវ​បាន​បោះពុម្ព​ដោយមាន​អក្សរ​ ​«​កម្ពុជា​»​ ​នៅ​ផ្នែក​ខាងលើ​ ​និង​មានការ​រួមបញ្ចូល​គ្នា​លេខ​ឡាតាំង​ ​ឬ​អក្សរ​ ​ចាប់ពី​ ​០១​ ​ដល់​ត្រឹម​ ​០៨ខ្ទង់​ ​បោះពុម្ព​នៅ​ផ្នែក​កណ្តាល​។​ ​ផ្លាក​លេខ​នេះ​មាន​ ​QR​ ​Code​ ​នៅ​ផ្នែក​ខាងស្តាំ​ ​ដែល​មាន​បញ្ជាក់​ព័ត៌មាន​ស្តី​ពីរ​ថ​យន្ត​នោះ​។​ ​គេ​អាច​ជ្រើសរើស​ផ្លាក​លេខ​រថយន្ត​ពិសេស​នេះ​ ​តាមរយៈ​ការ​ដាក់ពាក្យ​ស្នើសុំ​ទិញ​ ​ឬ​ការ​ដាក់ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ចុះបញ្ជី​រថយន្ត​តាមរយៈ​គេហទំព័រ​ ​vehicle.mpwt.gov.kh​។​ ​ផ្លាក​លេខ​ពិសេស​នេះ​ ​មាន​ជម្រើស​រហូតដល់​ទៅ​ ​៣.៥ទ្រី​លាន​។​

​ផ្លាក​លេខ​នេះ​មានតម្លៃ​ចាប់ពី​ ​២លាន​រៀល​ឡើង​ទៅ​រហូតដល់​ ​១,០០០លាន​រៀល​ ​តែ​សម្រាប់​ការ​ដេញថ្លៃ​អាច​នឹង​មានតម្លៃ​ច្រើនជាង​នេះ​។​ ​«​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​»​ ​នេះ​ ​អាច​ជ្រើសរើស​ ​និង​កំណត់​ឈ្មោះ​តាម​ការ​ចង់បាន​លើកតែ​ពាក្យ​មិន​សមរម្យ​ ​ឈ្មោះ​ថ្នាក់ដឹកនាំ​ ​និង​ទីតាំង​ប្រវត្តិសាស្ត្រ​។​

​«​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​»​ ​នេះ​ ​អ្នក​ដែល​ទិញ​អាច​រក្សាទុក​ពេញ​ជីវិត​ ​ដោយ​គ្រាន់តែ​កាត់ឈ្មោះ​ចេញ​នៅពេល​លក់​រថយន្ត​ ​ឬ​គេ​អាច​លក់​ផ្លាក​លេខ​ ​ពេល​លក់​ទាំង​រថយន្ត​ក៏បាន​។​ ​ម្ចាស់​ផ្លាក​លេខ​ក៏អាច​រក្សា​ផ្លាក​លេខ​នេះ​ទុក​ដល់​កូនចៅ​ផង​ដែរ​ ​ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ​អ្នក​ដែល​ត្រូវ​បន្ត​គ្រប់គ្រង​ផ្លាក​លេខ​ប៉ុណ្ណោះ​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​ ​ការបង្កើត​ឱ្យ​មាន​ ​«​ផ្លាក​លេខ​រថយន្ត​ពិសេស​នេះ​»​ ​ដើម្បី​បំពេញ​តម្រូវការ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ដែល​ចង់​ប្រើប្រាស់​ផ្លាក​ពិសេស​ផ្ទាល់ខ្លួន​ ​ដូចជា​ចង់​ដាក់ឈ្មោះ​ ​ឬ​លេខ​ពិសេស​ដែល​ខ្លួន​ពេញចិត្ត​។​ ​ក្រៅពី​បង្កើត​ជម្រើស​សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត​ហើយ​នោះ​ ​ការរៀបចំ​ឱ្យ​មាន​ផ្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​នេះ​ ​ក៏​ដើម្បី​ចូលរួម​ស្វែងរក​ចំណូល​ពី​ការ​លក់​ផ្លាក​លេខ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ដល់​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​ផង​ដែរ​ផង​ដែរ​៕​

No comments