វិមានរដ្ឋសភា៖ ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២សេចក្ដីព្រាងច្បាប់ស្ដីពី "ការអនុម័តយ...
វិមានរដ្ឋសភា៖ ថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២សេចក្ដីព្រាងច្បាប់ស្ដីពី "ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម" ត្រូវបានបញ្ជូនបន្តទៅក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៩ នីតិកាលទី៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាសហការីតំណាងរាជរដ្ឋាភិបាល អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល រួមជាមួយវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាសរុបចំនួន ៥៧រូប។
ជាលទ្ធផលរួម អង្គព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះទាំងមូលដោយឥតកែប្រែ ចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។





No comments