Page Nav

HIDE

Breaking News:

latest

អំពើហឹង្សាផ្ទុះឡើងនៅក្នុងការតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា យ៉ាងហោចមនុស្ស១៥នាក់ស្លាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីបាតុកម្មបានប្រែក្លាយជាអំពើហឹង្សា នៅព...


យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា យ៉ាងហោចមនុស្ស១៥នាក់ស្លាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីបាតុកម្មបានប្រែក្លាយជាអំពើហឹង្សា នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលទីស្នាក់ការអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនេះមានមនុស្សប្រហែល៥នាក់ស្លាប់នៅក្នុងទីក្រុងកូម៉ា ហើយមនុស្ស១០នាក់បានបាត់បង់ជីវិតនៅក្នុងបាតុកម្មនៅទីក្រុងបុតេមប៉ូ។

គួររំលឹកថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានស្ថិតនៅក្នុងប្រទេសកុងហ្គោអស់រយៈពេលជាង ២០ឆ្នាំមកហើយ ក៏ប៉ុន្តែត្រូវបានអ្នកស្រុករិះគន់ថាគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយក្រុមឧទ្ទាមដែលសកម្មនៅក្នុងតំបន់នេះនោះទេ។

យោងតាមរបាយការណ៍បានបន្ថែមថាជនស៊ីវិល​ស្លាប់​៧​នាក់ ដែលខណៈ​អ្នក​ខ្លះ​ជា​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិផងដែរ៕

No comments