បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានដោយជោគជ័យ ដោយយកក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Ibrahim al-Hashimi al-Qurayshi “ចេញពីសមរភូមិ” ។ របាយការណ៍ក៏បង្ហាញថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បានអានសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក នៅភាគពាយព្យប្រទេសស៊ីរី បានដំណើរការដោយជោគជ័យ នូវប្រតិបត្តិការប្រឆាំងភេរវកម្ម ដើម្បីការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង។ អរគុណចំពោះជំនាញ និងភាពក្លាហានរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង យើងបានដក Abu Ibrahim al-Hashimi al-Qurayshi ដែលជាមេដឹកនាំក្រុម ISIS ចេញពីសមរភូមិ ។
លោក Biden ក៏បានកត់សម្គាល់ដែរថា ជនជាតិអាមេរិកទាំងអស់ដែលពាក់ព័ន្ធនឹង ប្រតិបត្តិការបានត្រឡប់មកវិញដោយសុវត្ថិភាព។

No comments