បរទេស៖ កងទ័ពរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបន្តបញ្ជូនចូលទៅក្នុង ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយមានការតវ៉ាដ៏ខ្លាំងក្លា ប្រឆ...
បរទេស៖ កងទ័ពរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបន្តបញ្ជូនចូលទៅក្នុង ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយមានការតវ៉ាដ៏ខ្លាំងក្លា ប្រឆាំងនឹងថ្នាក់ដឹកនាំ របស់ប្រទេសនោះ បន្ទាំប់ពីមានការឡើងថ្លៃ នៃតម្លៃប្រេងសាំងនៅក្នុងប្រទេស។
ក្រុមមន្ត្រីរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា យ៉ាងតិចបំផុតមានមនុស្សចំនួន ១៦០នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ថែមទៀត ត្រូវបានគេចាប់ខ្លួន នៅក្នុងអំឡុងពេលមាន ភាពចលាចលនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា យន្តហោះ Il-76 ជាង ៧០គ្រឿងនិងយន្តហោះ An-124 ចំនួន៥គ្រឿងរបស់ខ្លួន ដែលដឹកបញ្ជូនកងកម្លាំងរុស្ស៊ី និងកងកម្លាំងរក្សាសន្តិភាព របស់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ីនោះ គឺត្រូវបានបញ្ជូនទៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃអាទិត្យ។

No comments