Page Nav

HIDE

Breaking News:

latest

ចិន ព្រមានដល់នាវាចម្បាំង១ គ្រឿង របស់សហរដ្ឋអាមេរិក ដែលបណ្តែតខ្លួននៅក្បែរកោះ នៅដែនសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក...


ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។

បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់” បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត ដោយរំលោភលើអធិបតេយ្យភាពរបស់ប្រទេស ហើយកងកម្លាំងជើងទឹក និងអាកាសចិន បានតាមដានកប៉ាល់នោះ ។

No comments