(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) កំពុងរៀបចំសន្និសីទមួយ នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសនាថ្ងៃចន្ទនេះ ដើម្បីស្វែងរកថវិកាជំនួយជាង ៦០០លានដុល្ល...
ការបញ្ចប់យ៉ាងតក់ក្រហល់នូវ ជំនួយរាប់ពាន់លានដុល្លាររបស់អន្តរជាតិ ក្រោយការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់ ដែលគាំទ្រដោយក្រុមបញ្ចឹមប្រទេស និងការឡើងគ្រប់គ្រងប្រទេសដោយតាលីបង់ បានដាក់បន្ទុកធ្ងន់ធ្ងរលើកម្មវិធីជំនួយរបស់ UN។ ម៉្យាងវិញទៀតនោះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានថ្លែងថា ស្ថាប័នលោកកំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ក្នុងចំណោមថវិកា ៦០៦លានដុល្លារ ដែល UN ចង់បាន ជាង ៣០ភាគរយ នឹងត្រូវប្រើប្រាស់ដោយអង្គការស្បៀងអាហារពិភពលោក (WFP) របស់ UN។ បើតាមប្រភពពី UN និងអង្គការមនុស្សធម៌ សូម្បីមុនពេលក្រុមតាលីបង់ ចូលគ្រប់រដ្ឋធានីកាប៊ុលកាលពីខែមុនទៅទៀត គឺពាក់កណ្តាលនៃប្រជាជនអាហ្វហ្កានីស្ថានសរុប ឬស្មើនឹង ១៨លាននាក់ទៅហើយ រស់នៅដោយពឹងផ្អែកលើជំនួយ។ តួលេខនោះត្រូវគេរំពឹងថា នឹងកើនឡើងខ្លាំងថែមទៀតដោយសារគ្រោះរាំងស្ងួត រួមទាំងការខ្វះខាតប្រាក់ និងស្បៀងអាហារ៕


No comments