Page Nav

HIDE

Breaking News:

latest

បាញ់សម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមអាល់ហាដអាល់សាប៊ីនៅភាគខាងត្បូងរដ្ឋធានីបាដាដ

មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមជីវពលស៊ីអា (Shia) នៃក្រុមអាល់ហាដអាល់សាប៊ី(Hashd al-Shaabi) ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានធ្វើឃាតកាលពីថ្ងៃចន្ទនេ...


មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមជីវពលស៊ីអា (Shia) នៃក្រុមអាល់ហាដអាល់សាប៊ី(Hashd al-Shaabi) ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានធ្វើឃាតកាលពីថ្ងៃចន្ទនេះស្ថិតនៅក្នុងខេត្តបាប៊ីល (Babil) ភាគខាងត្បូងរដ្ឋធានីបាដាដ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាលោក អាប៊ូសាឌីកខាសខាស៊ី (Abu Sadiq Khashkhashi) បានរងការបាញ់ប្រហាដោយកាំភ្លើងពីសំណាក់ជនមិនស្គាល់មុខនៅក្នុងរថយន្តរបស់គាត់។

លោក ខាសខាស៊ី គឺជាមេបញ្ជាការកងពលតូចលេខ៩ របស់ក្រុមអាល់ហាដអាល់សាប៊ី។

ចំពោះហេតុការបាញ់សម្លាប់នេះ មិនទាន់មានក្រុម ឬអង្គការភេរវកម្មណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ហើយកម្លាំងសន្តិសុខមិនទាន់ធ្វើការសន្និដ្ឋានដើម្បីឈានដល់ការស៊ើបអង្កេតលើករណីនេះនៅឡើយទេ។ប្រភព៖NCTC News

No comments