ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងពីអាកាសធាតុចាប់ពីថ្ងៃ ១៨ ដល់ ២៤ សីហា កម្ពុជាអាចទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិ...
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងពីអាកាសធាតុចាប់ពីថ្ងៃ ១៨ ដល់ ២៤ សីហា កម្ពុជាអាចទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។
ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៨-២០ ខែសីហា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប អាចមានភ្លៀងកម្រិតខ្សោយ។ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយឡែកនៅថ្ងៃទី២១-២៤ ខែសីហា បណ្តាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ ព្រម ជាមួយនោះក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ។


No comments