នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា មានហេតុការណ៍វាយប្រហារមួយកើតឡើងនៅសាកលវិទ្យាល័យកាបុល សម្លាប់មនុស្សចំនួន១៩នាក់ និងបណ្តាលឲ្យមនុស្សចំ...
នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា មានហេតុការណ៍វាយប្រហារមួយកើតឡើងនៅសាកលវិទ្យាល័យកាបុល សម្លាប់មនុស្សចំនួន១៩នាក់ និងបណ្តាលឲ្យមនុស្សចំនួន២២នាក់ផ្សេងទៀតរងរបួស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Tareq Arian និយាយថា នៅក្នុងការប្រយុទ្ធគ្នា សមត្ថកិច្ចសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន០៣នាក់។
ទោះជាយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែលោកនិយាយថា ការស៊ើបអង្កេតកំពុងមានដំណើរការ។ សមាជិកក្រុមសកម្មប្រយុទ្ធមួយក្រុមបានធ្វើការវាយលុកចូលសាកលវិទ្យាល័យកាប៊ុលនៅម៉ោងប្រហែល ១១និង ១០នាទីព្រឹកម៉ោងក្នុងស្រុកក្រោយពីបានបំផ្ទុះគ្រឿងផ្ទុះរបស់ពួកគេ។ ពួកគេបានចូលបរិវេណសាកលវិទ្យាល័យហើយចាប់ផ្តើមបាញ់ប្រហារ។
នេះជាការវាយប្រហារលើកទី២ទៅលើមជ្ឈមណ្ឌលអប់រំមួយក្នុងក្រុងកាប៊ុលនៅរយៈពេលតិចជាង២សប្តាហ៍។
ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
សូមបញ្ចាក់ថា សាកលវិទ្យាល័យកាប៊ុលគ្រប់គ្រងដោយរដ្ឋគឺជាមជ្ឈមណ្ឌលអប់រំធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលមាននិស្សិតប្រុសស្រីចំនួន២៥,០០០នាក់ មានបុគ្គលិកសាស្ត្រាចារ្យ និងមានបុគ្គលិកច្រើនជាង ៨០០នាក់៕ ប្រភពព័ត៌មាន NCTC
No comments