(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនបានអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោត ល...
នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគោរពចំពោះជម្រើសរបស់ ប្រជាជនអាមេរិក។ យើងសូមអបអរសាទរដល់លោក បៃដិន និងលោកស្រី Harris»។ លោក Wang បានបន្ថែមថា ចិនដឹងយ៉ាងច្បាស់ថា លទ្ធផលបោះឆ្នោតអាមេរិក នឹងត្រូវបានកំណត់ដោយច្បាប់ និងនីតិវិធីរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា មេដឹកនាំពិភពលោកជាច្រើន បានផ្ញើសារអបអរជ័យជម្នះរបស់ លោក ចូ បៃដិន ភ្លាមៗជាបន្តបន្ទាប់ ក្រោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថា លោក បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោត។ តែប្រទេសចិន និងរុស្ស៊ី មិនបានបង្ហាញប្រតិកម្មអ្វីទេ ខណៈមកទល់នឹងពេលនេះលោក ដូណាល់ ត្រាំ នៅតែមិនទាន់ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន នៅឡើយទេ ហើយថែមទាំងកំពុងរារាំងដល់កិច្ចការ ផ្ទេរអំណាចប្រធានាធិបតីទៀតផង៕
ប្រភព៖ Freshnewsasia


No comments