Page Nav

HIDE

Breaking News:

latest

ប្រធានក្រុមហ៊ុន Samsung ទទួលមរណភាព ក្រោយស្ថិតនៅមន្ទីរពេទ្យរាប់ឆ្នាំ

(សេអ៊ូល)៖   ប្រធានក្រុមហ៊ុន Samsung Group លោក លី គុនហ៉ី ដែលមានវ័យ៧៨ឆ្នាំ ទីបំផុតបានទទួលមរណភាពហើយ ក្រោយពីលោកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរា...

(សេអ៊ូល)៖ ប្រធានក្រុមហ៊ុន Samsung Group លោក លី គុនហ៉ី ដែលមានវ័យ៧៨ឆ្នាំ ទីបំផុតបានទទួលមរណភាពហើយ ក្រោយពីលោកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរាប់ឆ្នាំ បន្ទាប់ពីគាំងបេះដូងតាំងតែពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០។

ដំណឹងមរណភាពរបស់លោក លី ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសំណាក់ក្រុមហ៊ុន Samsung ផ្ទាល់។ លោក លី គុនហ៉ី បានទទួលមរណភាពនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល នាថ្ងៃអាទិត្យនេះ។ សូមរំឮកថា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ លោក លី បានគាំងបេះដូងនៅគេហដ្ឋានរបស់លោក ហើយលោកត្រូវសម្រាកនៅមន្ទីរពេទ្យ រហូតមកដល់ពេលទទួលមរណភាពនេះ។

គួរជម្រាបថា លោក លី គុនហ៉ី បានក្លាយជាប្រធានទី២របស់ក្រុមហ៊ុន Samsung Group បន្ទាប់ពីឪពុកលោក គឺលោក លី ប្យុងឈុល បានទទួលមរណភាពកាលពីឆ្នាំ១៩៨៧។ តាំងតែពីលោក លី គុនហ៉ី គាំងបេះដូងមក កូនប្រុសលោកគឺ អនុប្រធាន Samsung លោក លី ជែយ៉ុង ជាអ្នកដឹកនាំជំនួសមកទល់បច្ចុប្បន្ន៕

ប្រភព៖ Freshnewsasia

No comments