Page Nav

HIDE

Breaking News:

latest

បក្សប្រឆាំងធំបំផុតរបស់ថៃ ប្រាប់ឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដើម្បីឱ្យអ្វីៗប្រសើរឡើងវិញ

(បាងកក)៖   គណបក្សប្រឆាំងដ៏ធំមួយ ក្នុងប្រទេសថៃ នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ខណៈសភាជាតិបើក ...

(បាងកក)៖ គណបក្សប្រឆាំងដ៏ធំមួយ ក្នុងប្រទេសថៃ នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ខណៈសភាជាតិបើក សម័យប្រជុំពិសេសមួយ តាមការស្នើសុំរបស់លោក ប្រាយុទ្ធ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយបញ្ចប់បាតុកម្មតវ៉ាសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០។

លោក Sompong Amornvivat ជាមេដឹកនាំគណបក្សភឿថៃ Pheu Thai ដែលជាគណបក្សប្រឆាំងធំបំផុតក្នុងសភាថៃ បានគូសបញ្ជាក់ នៅក្នុងសម័យប្រជុំពិសេស ដូច្នេះថា៖ «លោកនាយករដ្ឋមន្ត្រី គឺជាឧបសគ្គ និងបន្ទុកដ៏ធំរបស់ប្រទេសជាតិ។ សូមមេត្តា! លាលែងចេញពីតំណែង ដើម្បីឱ្យអ្វីៗត្រឡប់ទៅជាល្អប្រសើរឡើងវិញ»
ក្រុមបាតុករថៃក៏ធ្លាប់បានទុកពេលឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងផងដែរ តែលោកនៅតែបញ្ជាក់ពីជំហរមិនព្រមចុះចេញពីតំណែង ហើយប្រាប់ទៅក្រុមបាតុករវិញ ថាលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

គួរបញ្ជាក់ថា ក្រោយលោក ប្រាយុទ្ធ ប្រកាសដកការប្រកាសអាសន្ន ក្រុមបាតុករកាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មីក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, ដោះលែងក្រុមបាតុករដែលត្រូវបានចាប់ខ្លួន រួមទាំងសំណើមួយដែលប្រហែលជានឹងអាច ទៅរួច នោះគឺកំណែទម្រង់របបរាជានិយម ដោយកាត់បន្ថយអំណាចបច្ចុប្បន្នរបស់ព្រះមហាក្សត្រថៃ នៅក្នុងវិស័យមួយចំនួនជាពិសេសគឺយោធាតែម្ដង៕

ប្រភព៖ Freshnewsasia

No comments