Page Nav

HIDE

Breaking News:

latest

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តសួរសុខទុក្ខ និងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក (ទីតាំងទី១)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជា...




(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។

នៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន សួររកគ្រួសារសព ដែលឪពុករត់ទៅជួយកូនលង់ទឹក ហើយស្លាប់ខ្លួនឯង

* សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួរសារសព ដែលស្លាប់ដោយទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន អរគុណជាថ្មីដល់ពលរដ្ឋគោកឋិន ដែលវិចខ្ចប់បាយជូនកងទ័ព និងសរសេរលិខិតអរគុណកងទ័ពដែលជួយប្រតិបត្តិការសង្រ្គោះប្រជាពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយខ្លះ សូម្បីតែពាក្យចូលរួមរំលែកទុក្ខ និងមរណទុក្ខចំពោះពលរដ្ឋ ដែលរងគ្រោះក៏មិនបាននិយាយផង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនជួបការលំបាកទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យរួមសុខរួមទុក្ខ ស្មើនឹងពាក្យខ្មែរយើងថា ជួយគ្នាក្នុងគ្រាក្រ មិត្តល្អក្នុងគ្រាលំបាក

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីទឹកស្រកយើងនឹងជំរុញវិស័យកសិកម្មបន្តទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ប្រហែលជាកូវីដ១៩ ឆ្លងទៅដល់មូលដ្ឋានបាត់ទៅហើយ

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះមន្រ្តីមូលដ្ឋាន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទប់ស្កាត់កូវីដ១៩ បានល្អប្រសើរដល់ពេលនេះ គឺមានការទទួលខុសត្រូវខ្ពស់ពីមន្រ្តីពាក់ព័ន្ធតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធជាមួយកូវីដ១៩ និងប្រយុទ្ធជាមួយទឹកជំនន់ ខុសគ្នាដាច់ ដោយសារទឹកជំនន់យើងមើលឃើញ ប៉ុន្តែកូវីដ១៩ យើងមិនមិនឃើញទេ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមថា ថ្ងៃនេះនៅកម្ពុជាមិនមានការឆ្លងកូវីដ១៩នោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងហើយ ដែលប្រទេសកម្ពុជា មិនមានគ្រោះរញ្ជួយដី ដូចប្រទេសដទៃ

* សម្តេចតេជោ ហ៊ុន សែន អរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមូលដ្ឋាន ដែលរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីទឹកស្រក រដ្ឋត្រូវគិតគូរក្នុងការផ្តល់ពូជដំណាំកសិកម្មដល់ពលរដ្ឋ និងពិនិត្យមើលការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ជំនួយនៅថ្ងៃនេះ គ្រាន់តែជាចំណែកតូចមួយ ក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រាអាសន្នប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទឹកស្រក ត្រូវគិតគូរបញ្ហាផ្សេងៗថែមទៀត

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការអំពាវនាវឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យមានការយោគយល់ដល់ពលរដ្ឋ ដែលរងគ្រោះដោយទឹកលិច

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានទទួលបាននូវការប្រកាសរបស់ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលយកការអំពាវនាវរបស់សម្តេច ដើម្បីយោគយល់ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកលិច

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការទទួលយករបស់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាកាយវិការល្អ ស្របតាមស្ថានភាពលំបាករបស់ពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ មិនទាន់មានការរឹបអូសផ្ទះរបស់ពលរដ្ឋដែលពុំមានលទ្ធភាពបង់ធនាគារនៅឡើយទេ

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរតាមដានចំពោះការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រជាពលរដ្ឋឱ្យមានអនាម័យ ដោយថ្លែងថា យើងបាត់បង់ជីវិតដោយទឹកជំនន់ហើយ កុំឱ្យបាត់បង់ជីវិតដោយជំងឺថែមទៀត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តយោធា២៩០គ្រឿង ដែលកម្ពុជាទិញពីចិន បានបង្ហាញជាក់ស្តែងក្នុងការជួយដល់ប្រជាពលរដ្ឋ បន្ថែមលើមុខងារក្នុងវិស័យកងទ័ព

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកដែលថាសម្តេចចាស់ហើយសម្រាកទៅថា ប្រយ័ត្នស្លាប់មុនសម្តេច ដែលពេលនេះគេនៅថាសម្តេចសង្ហានៅឡើយទេ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវមួយចំនួនរបស់សម្តេចពាក់រហូតដល់២៥ឆ្នាំឯណោះ

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរថា ដួលកន្លែងណាត្រូវងើបកន្លែងនោះ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រវត្តិវាយគ្នានៅតំបន់កណ្តោលខេត្តបន្ទាយមានជ័យ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជា ខ្ញុំមិនមែនជាអ្នកបង្កើតទេ ដែលពេលសង្គ្រាមកើតឡើង សម្តេចទើបតែអាយុ១៨ឆ្នាំ តែសម្តេចជាអ្នកចរចាបញ្ចប់សង្គ្រាម

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីនយោបាយឈ្នះឈ្នះ ដែលជាឱសថទិព្វ ដែលធ្វើឱ្យសង្គ្រាមដែលកើតឡើងមិនចេះចប់មិនចេះហើយ បញ្ចប់នៅឆ្នាំ១៩៩៨

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់វ៉ៃគ្នាពេលនោះ ក្លាយជាតំបន់អភិវឌ្ឍពេលនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាមក្លាយជាតំបន់អភិវឌ្ឍ កែប្រែតំបន់ព្រំដែន ក្លាយជាតំបន់អភិវឌ្ឍ និងពាណិជ្ជកម្មជាមួយប្រទេសជិតខាត

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាមានកូវីដ១៩ តែការចរាចរទំនិញនៅកម្ពុជានៅតែបន្តធម្មតា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះថា ប្រទេសកម្ពុជាមិនទាន់មានសន្តិភាពទេ ព្រោះគេអត់មានសន្តិភាពផ្លូវចិត្ត សម្តេចនិយាយតបវិញថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើអ្វីឱ្យខុសច្បាប់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលណាធ្វើខុស គឺអត់មានសន្តិភាពផ្លូវចិត្តទេ មិនថាកំហុសក្នុងផ្លូវរដ្ឋ សាសនា ឬក្នុងក្រុមគ្រួសារ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរ កុំឱ្យមានការចាញ់បោកមេខ្យល់ ដែលនាំទៅប្រទេសជិតខាង ក្នុងគ្រាដែលកំពុងរីករាលដាលជំងឺកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៨៖២៣នាទីព្រឹក ថ្ងៃដដែលនេះ៕

No comments