Page Nav

HIDE

Breaking News:

latest

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ការពារខ្លួនពីគ្រោះធម្មជាតិ និងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយ...

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព នារដូវភ្លៀងធ្លាក់ និងចេះការពារខ្លួនពីបាតុភូគ្រោះធម្មជាតិ ដូចជាព្យុះភ្លៀង ខ្យល់កន្ត្រាក់ជាដើម។

សម្តេតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជានេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ផងដែរ ទោះបីកម្ពុជា ពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះ មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ ។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់ នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើងពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ ឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សូមបងប្អូនប្រជាពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា»៕

No comments