ថ្ងៃ ពុធ ៣រោច ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ សាលាសង្កាត់ទឹកល្អក់ទី២ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិតីភាព លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាមត្តេយ្យទឹកល្អក់ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមាសភាពចូលរួម៖
- ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភា
- ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី២
- លោក.លោកស្រី អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោល
- លោក.លោកស្រី សមាជិកក្រុមប្រក្សាខណ្ឌ
- លោក.លោកស្រី ប្រធានការិយាល័យទាំង ១១
- អធិការដ្ឋាននគរបាលខណ្ឌទួលគោក
- លោក.លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២
- លោក.លោកស្រី ស្មៀន និងជំនួយការរដ្ឋបាលសង្កាត់
- លោក.លោកស្រី មេភូមិ, អនុភូមិ និងសមាជិភូមិទាំង ១៣
- កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២
- ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២៕
វេលាម៉ោង ៧:៣០នាទីព្រឹក
No comments