Page Nav

HIDE

Breaking News:

latest

ការវាយប្រហារ​តាម​អាកាស​សម្លាប់​សកម្មប្រយុទ្ធ ១០នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត Wahidullah Jumazada និយាយថា នៅ​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ យន្តហោះ​ចម្បាំង​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​វាយប្រហារ​លើ​ការប្រមូលផ្តុំ​របស់​ក្រុម​តា​លី​បង់​នៅក្នុង​ខេត្ត Ghazni ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប្រតិបត្តិការ​នោះបាន​សម្លាប់​សមាជិក​ស​កម្ម​ប្រយុទ្ធ​ចំនួន១០នាក់។

ប្រតិបត្តិ​ការវាយប្រហា​រលើ​ការប្រមូលផ្តុំ​របស់​ក្រុម​បះបោរ​តា​លី​បង់​ធ្វើឡើង​នៅក្នុង​ភូមិ Tawsang នៃ​ស្រុក Dehyak នៅ​ម៉ោង ២និង៣០នាទី​រសៀល។ អ្នកនាំពាក្យ​រូប​នោះបាន​បន្ថែមថា ប្រតិបត្តិការ​នៅ​ថ្ងៃអាទិត្យ​បានសម្លាប់​សកម្មប្រយុទ្ធ​ចំនួន១០នាក់​នៅនឹងកន្លែង​និង​បណ្តាលឱ្យ​សមាជិក​សកម្ម​យុទ្ធ​ចំនួន៣នាក់​ផ្សេងទៀត​រងរបួស។

ប្រភព​ក៏​បន្ថែម​ឱ្យដឹង​ផងដែរ​ថា ក្នុងអំឡុង​ប្រតិបត្តិការ​វាយឆ្មក់​តាម​អាកាស​ក៏​បណ្តាលឱ្យ​រថយន្ត​មួយគ្រឿង និង​ម៉ូតូ​ចំនួន៤គ្រឿង​របស់​ក្រុម​បះបោរ​រង​ការបំផ្លាញ​ផងដែរ ។

ក្រុម​តា​លី​បង់​ដែល​បាន​អនុវត្ត​ការវាយប្រហារ​លើ​ទីក្រុង Ghazni នៅ​សប្តាហ៍​មុន​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​វាយប្រហារ​តាម​អាកាស​នោះ​នៅឡើយ​ទេ។

គួរ​រំលឹក​ផងដែរ​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន​សមាជិក​របស់​ក្រុម​សកម្មប្រយុទ្ធ​ចំនួន៦នាក់​ផ្សេងទៀត​ពី​ទីក្រុង Ghazni ដែល​ជាទី​រួម​ខេត្ត និង​នៅ​តំបន់​ជុំវិញ​ទីនោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ៕ ប្រភព៖ NCTC

No comments