ភ្នំពេញ៖ រដ្ឋាភិបាលខេត្តព្រះសីហនុ គ្រោងចំណាយថវិកាចំនួចំនួនជាង ២៤ លានដុល្លារអាមេរិក (មានតម្លៃ ៩៦,០៥៧,២០០,០០០រៀ...
ភ្នំពេញ៖ រដ្ឋាភិបាលខេត្តព្រះសីហនុ គ្រោងចំណាយថវិកាចំនួចំនួនជាង ២៤ លានដុល្លារអាមេរិក (មានតម្លៃ ៩៦,០៥៧,២០០,០០០រៀល ) លើគម្រោងសកម្មភាពអាទិភាពចំនួន ៣៤ សម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០ នេះ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះឱ្យដឹងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល លើគម្រោងសកម្មភាពអភិវឌ្ឍន៍ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដើម្បីបំលែងគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍខេត្ត ជាគម្រោងសកម្មភាព ឬសេវាអាទិភាពនានាសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។
ខេត្តមានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសត្តានុពល និងធនធានធម្មជាតិ បាននិងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចំរើនជាលំដាប់ ។


No comments