Page Nav

HIDE

Breaking News:

latest

សម្តេចធិបតី ស្វាគមន៍ក្រុមហ៊ុនចិន Shenzhen Power Solution ចង់បើករោងចក្រ ផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ នៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់ ពីបំណងរបស់ក្រុមហ៊ុនចិន Shenzhen Power Solution ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនី ដើរ...



ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់ ពីបំណងរបស់ក្រុមហ៊ុនចិន Shenzhen Power Solution ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងនេះ ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត​ អនុញ្ញាតឱ្យលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុននេះ បានជម្រាបជូន សម្តេចធិបតី អំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាព​របស់ប្រជាជន នៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទ ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើន សម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន និងបានបង្ហាញនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្ត ឱ្យមានការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍​ លើគម្រូអាជីវកម្មប្រភេទថ្មីនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍ និងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន ៕

No comments