Page Nav

HIDE

Breaking News:

latest

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពន្យល់ជុំវិញករណីការបូមខ្សាច់នៅស្រុកពាមរក៍ ខេត្តព្រៃវែង

(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានការប៉ះពារគ្នារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅស្រុកពាមរក៍ខេត្តព្រៃវែង និងមានការលើកយកមកជជែកវែកញ៉ែកគ្នាយ៉ាងច...


(ភ្នំពេញ)៖
ក្រោយសង្គេតឃើញមានការប៉ះពារគ្នារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅស្រុកពាមរក៍ខេត្តព្រៃវែង និងមានការលើកយកមកជជែកវែកញ៉ែកគ្នាយ៉ាងច្រើន តាមរយៈបណ្តាញសង្គមនោះ, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញមកពន្យល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់កាន់តែច្បាស់ពីករណីនៃការបូមខ្សាច់នេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំជាបន្តទៅទៀត។

តាមរយៈវីដេអូពន្យល់នេះលោករដ្ឋមន្ត្រីក្រសួងរ៉ែ កែវ រតនៈ បានបញ្ជាក់ឱ្យដឹងថា ការបូមខ្សាច់ដែលមានច្បាប់ត្រឹមត្រូវសំដៅដល់ (១) បើកផ្លូវនាវាចរ (២) ជួយបន្ថយហានិភ័យបាក់ច្រាំង ជួយបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី (៣) រក្សាថ្លៃខ្យាច់ឱ្យមានថ្លៃសមរម្យសម្រាប់ការសាងសង់នានារបស់ប្រជាពលរដ្ឋ (៤) ដោះស្រាយមរតកសង្គ្រាមពីអតីតកាល (៥) ផ្តល់ចំណូលចូលថវិកាជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕ ប្រភព៖ Fresh News 

No comments