Page Nav

HIDE

Breaking News:

latest

ប៉ង់តាហ្គោន មានបំណងចង់ផ្តល់ការហ្វឹកហ្វឺន ជូនយោធាអ៊ុយក្រែន ក្នុងការប្រើប្រាស់ អាវុធមួយចំនួន របស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថាក្រុមកងកម្លាំងយោធាជំនាញ របស់អ៊ុយក្រែន នឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសក្រៅ ក្នុងការហ្វឹកហាត់ ទ...


បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថាក្រុមកងកម្លាំងយោធាជំនាញ របស់អ៊ុយក្រែន នឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសក្រៅ ក្នុងការហ្វឹកហាត់ ទៅលើការប្រើប្រាស់ អាវុធរបស់សហរដ្ឋអាមេរិក ដែលមានរួមទាំង Howitzers និង radars ផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងនោះ ប៉ង់តាហ្គោន ផ្ទាល់ក៏បានបង្ហាញអំពីបំណង ក្នុងការផ្តល់ការហ្វឹកហាត់ ជូនយោធាអ៊ុយក្រែនផងដែរ ដើម្បីអាច ប្រើប្រាស់អាវុធទាំងនោះ ដែលជាអាវុធត្រូវបានបញ្ចូន មកឲ្យរដ្ឋាភិបាលទីក្រុងគៀវ នាពេលកន្លងមក ប៉ុន្តែការហ្វឹក់ហាត់ នឹងធ្វើឡើងនៅក្នុងប្រទេសទី៣ ប៉ុណ្ណោះ។

ប៉ង់តាហ្គោន បានបញ្ជាក់ដែរថា ការហ្វឹកហាត់នឹងអាចធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ នៅក្នុងប្រទេសទី៣ ប៉ុន្តែមកដល់ពេលនេះអាមេរិក នៅមិនទាន់បានបញ្ជាក់ ច្បាស់ថាតើប្រទេសណានោះទេ ដែលនឹងចូលរួមពាក់ព័ន្ធ នឹងការងារនេះ៕

No comments