Page Nav

HIDE

Breaking News:

latest

ធ្លាក់ឧទ្ធម្ភាគចក្រយោធាប៉ាគីស្ថាន​ ១គ្រឿង បណ្តាលឲ្យស្លាប់មនុស្សអស់២នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃចន្ទន...


ឥស្លាម៉ាបាដ៖
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីយោធាប៉ាគីស្ថាន ចំនួន២នាក់បានស្លាប់ បាត់បង់ជីវិតនៅគ្រាដែលឧទ្ធម្ភាគចក្រយោធា១គ្រឿងបានធ្លាក់នៅក្នុងតំបន់ជម្លោះ កាស្មៀរ ។

ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់កងទ័ពប៉ាគីស្ថាន បានធ្លាក់នៅឯផ្ទាំងទឹកកកមួយដែលធ្វើឱ្យអ្នកបើកយន្តហោះទាំង២នាក់បានស្លាប់ នេះបើតាមសារព័ត៌មាន Inter-Services Public Relations របស់កងទ័ពបានឲ្យដឹងដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍មួយ ។

មូលហេតុនៃការធ្លាក់នេះមិនត្រូវបានបង្ហាញឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ដោយបានបន្ថែមថា ឧទ្ធម្ភាគចក្រត្រូវបានគេស្វែងរក និងជួយសង្គ្រោះ ហើយកងទ័ពបានទៅដល់កន្លែងឧប្បត្តិហេតុនោះ ៕

No comments