Page Nav

HIDE

Breaking News:

latest

ក្រុមប្រដាប់អាវុធលីប៊ី ច្រានចោលច្បាប់ បោះឆ្នោតនាពេលខាងមុខ

ទ្រីប៉ូលី៖ ក្រុមប្រដាប់អាវុធមួយចំនួន ដែលមានមូលដ្ឋាននៅប្រទេសលីប៊ី ភាគខាងលិចប្រទេស បានច្រានចោលច្បាប់នៃ ការបោះឆ្នោតនាពេលខាងមុខ ដែលចេញដោយសភាតំណា...


ទ្រីប៉ូលី៖ ក្រុមប្រដាប់អាវុធមួយចំនួន ដែលមានមូលដ្ឋាននៅប្រទេសលីប៊ី ភាគខាងលិចប្រទេស បានច្រានចោលច្បាប់នៃ ការបោះឆ្នោតនាពេលខាងមុខ ដែលចេញដោយសភាតំណាងរាស្រ្ដ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមប្រដាប់អាវុធបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់បោះឆ្នោតត្រូវបាន “ប្រឈមនឹងផ្លូវច្បាប់ ហើយមិនផ្អែកលើការ ឯកភាពនយោបាយណាមួយឡើយ”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបដិសេធច្បាប់បោះឆ្នោត មិនមែនមានន័យថា បដិសេធការបោះឆ្នោតនោះទេ” ដោយចោទប្រកាន់សភាថា ជាគណបក្ស ដែលរារាំងការបោះឆ្នោត។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយគ្មានរដ្ឋធម្មនុញ្ញ ឬមូលដ្ឋានរដ្ឋធម្មនុញ្ញ គឺជាគម្រោងនៃរបបផ្តាច់ការ ដោយមិនគិតពីលទ្ធផល”។

អ្នកបោះឆ្នោតលីប៊ីជាង ២,8លាននាក់ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតរបស់ពួកគេនៅថ្ងៃទី២៤ ខែធ្នូឆ្នាំនេះ ដើម្បីជ្រើសរើសប្រធានាធិបតី របស់ប្រទេសលីប៊ី។ ការបោះឆ្នោតសភាលីប៊ី ដែលដើមឡើយគ្រោងនឹងធ្វើឡើង នៅថ្ងៃតែមួយជាមួយនឹងការ ស្ទង់មតិប្រធានាធិបតី ត្រូវបានពន្យារពេលដល់ខែមករា ឆ្នាំ២០២២ ។

គួរបញ្ជាក់ថា ការបោះឆ្នោតគឺជាផ្នែកមួយ នៃផែនទីបង្ហាញផ្លូវ ដែលត្រូវបានអនុម័តដោយ វេទិកាសន្ទនានយោបាយលីប៊ី ដែលឧបត្ថម្ភដោយ អង្គការសហប្រជាជាតិ ៕

No comments