Page Nav

HIDE

Breaking News:

latest

សម្ដេចតេជោ ណែនាំឲ្យរក្សាវ៉ាក់សាំងទុកនៅគ្រប់រាជធានី-ខេត្ត ដើម្បីចាក់ឲ្យស្រ្តីឆ្លងទន្លេ និងអ្នកមិនទាន់ចាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានី-ខេត្ត ដើម្បីយកទុកចាក់អ្នកឆ្លងទន្លេ ...


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានី-ខេត្ត ដើម្បីយកទុកចាក់អ្នកឆ្លងទន្លេ អ្នកជំងឺ និងអ្នកទាន់ចាក់ ដោយបន្ដចាក់ជូនពួកគាត់គ្រប់ៗគ្នា ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមពេទ្យ ត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា លើកលែង ពួកគាត់មានជំងឺប្រចាំកាយ ឬជំងឺផ្សេងៗ។

No comments