(កាប៊ុល)៖ ការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ ដែលបានកើតមានឡើង ទៅលើព្រះវិហារមូស្លីម-ស៊ីអ៉ីតមួយកន្លែងឈ្មោះ អ៉ីម៉ាម បារហ្គា (Imam Barga) ស្ថិតក្នុ...
ព្រះវិហារកើតហេតុខាងលើនេះ ស្ថិតនៅក្នុងសង្កាត់ PD 1 នៃទីក្រុង Kandahar ចំពេលដែលអ្នកប្រតិបត្តិការសាសនាជាច្រើននាក់ បានចូលថ្វាយបង្គំកាលពីថ្ងៃសុក្រនោះ។ បើតាមសាក្សីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានក្នុងតំបន់នោះថា Imam Barga ជាព្រះវិហារធំជាងគេបំផុតប្រចាំទីក្រុង Kandahar ដែលអាចទទួលអ្នកថ្វាយបង្គំបានរហូតដល់ទៅ ៤,០០០នាក់ឯណោះ។
ប៉ូលិសក្នុងតំបន់បានអះអាងថា កំលុងពេលដែលអ្នកប្រតិបត្តិសាសនា កំពុងតែថ្វាយបង្គំក្នុងព្រះវិហារ Imam Barga ស្រាប់តែមនុស្សពីរនាក់ បានបាញ់សម្លាប់ឆ្មាំការពារ ហើយសម្រុកចូលទៅបំផ្ទុះខ្លួនឯង ក្នុងព្រះវិហារដែលពោពេញដោយមនុស្សម្នានោះតែម្តង។ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការផ្ទុះខាងលើនេះកើតឡើង ក្រុមភេរវករ ISIS បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ជាទង្វើរបស់ពួកគេ។
គួរបញ្ជាក់ថា នេះជាករណីផ្ទុះលើកចុងក្រោយហើយ ក្នុងចំណោមករណីផ្ទុះជាច្រើនលើក ដែលបានកើតមានឡើងជាងមួយសប្តាហ៍មកនេះ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការផ្ទុះដ៏កក្រើកមួយដែលស្នាដៃរបស់ក្រុមភេរវករ ISIS បានកើតមានឡើងទៅលើព្រះវិហារមួយស្ថិតក្នុងទីក្រុង ឃុនដឹស (Kunduz) ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន ដោយបានផ្តាច់ជីវិតមនុស្សជាង ៥០នាក់ និងជាច្រើននាក់ទៀតរងរបួស។
Kandahar គឺជាទីក្រុងធំបំផុតនៃខេត្ត Kandahar (ឈ្មោះទីក្រុង និងខេត្តដូចគ្នា) ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ទីក្រុងនេះ ជាទីក្រុងធំបំផុតលំដាប់លេខ ២ នៅអាហ្វហ្កានីស្ថានបន្ទាប់ពីទីក្រុងកាប៊ុល ដោយមានប្រជាជនរស់នៅសរុបជាង ៦០០,០០០នាក់ និងមានព្រំដែនជាប់ប្រទេសប៉ាគីស្ថាន។ រដ្ឋាភិបាលប៉ាគីស្ថាននៅថ្ងៃសៅរ៍នេះ ក៏បានប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបំផ្ទុះគ្រាប់បែកខាងលើនេះផងដែរ៕
ប្រភព៖ freshnewsasia

No comments