Page Nav

HIDE

Breaking News:

latest

ជំនួយការជាន់ខ្ពស់លោក ឌូតឺតេ បដិសេធមិនឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីហ្វីលីពីន

បរទេស៖ ជំនួយការដ៏យូររបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានបដិសេធចំពោះការគំាទ្ររបស់បក្សកាន់អំណាច ឲ្យឈរឈ្មោះជាបេក្...


បរទេស៖
ជំនួយការដ៏យូររបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានបដិសេធចំពោះការគំាទ្ររបស់បក្សកាន់អំណាច ឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយនេះជាការវិវត្តមួយ ដែលអ្នកវិភាគនិយាយថា អាចនឹងបើកផ្លូវឲ្យកូនស្រីរបស់លោក ឌូតឺតេ ឈរឈ្មោះជំនួស។

សមាជិកព្រឹទ្ធសភា លោក Christopher “Bong” Go នៅក្នុងលិខិតមួយជូនដល់គណបក្ស PDP-Laban បាននិយាយថា លោកចង់ផ្តោតការយកចិត្តទុកដាក់របស់លោក ចំពោះការជួយប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត និងស្នើឲ្យសម្ពន្ធមិត្តរបស់លោកគាំទ្របេក្ខភាព ដែលនឹងបន្តគោលនយោបាយនិងកម្មវិធីរបស់លោក ឌូតឺតេ។

នៅក្នុងលិខិតដែលបង្ហាញជាសាធារណៈនៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ លោកបានសរសេរថា “តាមដែលខ្ញុំប្រាថ្នាច្រើនចង់ឆ្លើយតប ចំពោះសម្លេងមិត្តរួមបក្សរបស់យើងជាច្រើន ហើយខ្ញុំសូមបដិសេធដោយក្តីគោរពបំផុត”។

គួរបញ្ជាក់ថា លោក ឌូតឺតេ មានវ័យ៧៦ឆ្នាំ ដែលជាប្រធានាធិបតីហ្វីលីពីននាពេលបច្ចុប្បន្ននេះ ត្រូវបានរដ្ឋធម្មនុញ្ញហាមមិនឲ្យឈរជាបេក្ខភាពប្រធានាធិបតីក្នុងអាណត្តិទីពីររបស់លោក ប៉ុន្តែគូប្រឆាំងរបស់លោកបង្ហាញការជឿជាក់ថា លោកចង់រក្សាការកាន់អំណាចរបស់លោក៕

No comments