ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៤០០នាក់ ត្រូវបានជួយ សង្គ្រោះ និងបាននាំមកកាន់លីប៊ីវិញហើយ ។
ឧត្តមស្នងការបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ មនុស្សប្រមាណ៤០០នាក់ត្រូវបាននាំមកកាន់លីប៊ី វិញ ក្នុងនោះរួមទាំង ស្ត្រីចំនួន២៨នាក់ និងកុមារចំនួន៤នាក់” ។
ឧត្តមស្នងការខាងលើបានបញ្ជាក់ថា “ការចុះពីនាវានៅឯមូលដ្ឋានទាហានជើងទឹកទ្រីប៉ូលី និងរោងចក្រចំរាញ់ប្រេង Azzawiya ។ ភាគច្រើនគឺពលរដ្ឋស៊ូដង់ អេរីត និង អេត្យូពី ។ UNHCR និងគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ បានផ្តល់ ជំនួយបន្ទាន់ដល់អ្នកដែលមានរស់រានមានជីវិតទាំងអស់នោះ” ។


No comments