ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ផ្សារដេប៉ូទី២ ក្រុមការងារអ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ផ្សារដេប៉ូទី២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១០គ្រួសារ ស្រ្តីមេម៉ាយ១០គ្រួសារ ជនពិការ៣គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន៣៣គ្រួសារ រស់នៅសង្កាត់ផ្សារដេប៉ូទី២ ដោយបានការចូលរួមជាកិត្តិយសពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ។
0ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ឯកឧត្តម ក៏សូមអំពាវនាវដល់លោកតាលោកយាយ បងប្អូនទាំងអស់ យកចិត្តទុកដាក់ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន៤មុឺនរៀល ៕








No comments