Page Nav

HIDE

Breaking News:

latest

យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

(រ៉ង់ហ្គូន)៖   យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង Mandalay បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ បានប្...

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង Mandalay បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើ បាតុកម្មតវ៉ា នៅទូទាំងប្រទេស ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

ច្បាប់អាជ្ញាសឹកខាងលើ នឹងគ្របដណ្ដប់លើទីក្រុងតូចៗ ចំនួន៧ នៃទីក្រុង Mandalay ដោយហាមឃាត់ប្រជាជនពីការធ្វើបាតុកម្មតវ៉ា ឬការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស ៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹក។ ការប្រកាសដាក់ចេញបម្រាមដូចគ្នា ក៏ត្រូវបានធ្វើឡើងដែរ នៅក្នុងទីក្រុងមួយនៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy)។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ក៏បានចេញសារព្រមានមួយផងដែរ ពីការប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ដែលកំពុងជាប់ឃុំឃាំង។

ចលនាបាតុកម្ម ដ៏កក្រើកនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងឡើង គ្រប់គ្រងអំណាច ក្រោយចាប់ខ្លួនលោកស្រី អោង សាន ស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលលោកស្រី ក្រោមហេតុផលថាការបោះឆ្នោត កាលពី ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយគ្មានតម្លាភាព ឬមានការក្លែងបន្លំ។ សកម្មភាពរដ្ឋប្រហារយោធា បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ភាគច្រើន ជាពិសេសប្រមុខអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក៕

ប្រភព៖​ Freshnewsasia

No comments