Page Nav

HIDE

Breaking News:

latest

កូរ៉េខាងជើងបង្ហាញខ្លួនគ្រាប់មីស៉ីលផ្លោងមិនធ្លាប់ឃើញពីមុនមក ក្នុងព្យុហយាត្រាយោធាកាលពីម្សិលមិញ

(សេអ៊ូល)៖   ក្នុងពិធីព្យុហយាត្រាយោធាដែលប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញខ្លួន គ្រាប់មីស៉ីលផ្លោងឆ្លងទ្វីប ICBM ស...

(សេអ៊ូល)៖ ក្នុងពិធីព្យុហយាត្រាយោធាដែលប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញខ្លួន គ្រាប់មីស៉ីលផ្លោងឆ្លងទ្វីប ICBM ស៊េរីថ្មី ដែលគេមិនធ្លាប់បានឃើញពីមុនៗមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។

យោងតាមការសង្កេតរបស់ក្រុមអ្នកវិភាគ មីស៉ីលនោះនឹងក្លាយជាមីស៉ីលផ្លោង ICBM មានទំហំដ៏ធំបំផុតមួយ ដែលប្រើជើងទម្រចល័ត ប្រសិនបើវាត្រូវអភិវឌ្ឍបានសម្រេចជាផ្លូវការ។ ក្រៅពីនេះ ក៏មានការបង្ហាញនូវមីស៉ីល Hwasong-15 ដែលជាមីស៉ីលផ្លោងមានចម្ងាយឆ្ងាយបង្អស់ ដែលធ្លាប់ត្រូវបានធ្វើតេស្តដោយកូរ៉េខាងជើង រួមជាមួយមីស៉ីលផ្លោងថ្មីមួយប្រភេទទៀត ដែលទំនងជាមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ផងដែរ។

គួរជម្រាបថា មុនការចាប់ផ្តើមនៃពិធីព្យុហយាត្រាយោធាខាងលើ ដែលរៀបចំឡើងក្នុងឱកាសខួបទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េ ក្រុមមន្រ្តីនៅកូរ៉េខាងត្បូង និងនៅសហរដ្ឋអាមេរិក បានលើកឡើងរួចជាស្រេចថា លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញអាវុធយុទ្ធសាស្រ្តថ្មីៗរបស់កូរ៉េខាងជើង។

អ្វីដែលគួរកត់សម្គាល់ថែមទៀតគឺ ព្យុហយាត្រាយោធានេះ មានការបង្ហាញមីស៉ីលផ្លោងរបស់កូរ៉េខាងជើងជាលើកដំបូង គិតចាប់តាំងតែពីលោក គីម បានចាប់ផ្តើមជួបពិភាក្សាជាមួយមេដឹកនាំអន្តរជាតិ រួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨៕

ប្រភព៖ freshnewsasia

No comments