Page Nav

HIDE

Breaking News:

latest

ចិនរកឃើញក្នុងកញ្ចប់គ្រឿងសមុទ្រនាំចូលពីរុស្ស៊ី «មានផ្ទុកកូរ៉ូណា» ខណៈអ្នកដែលបានទទួលទាន ត្រូវណែនាំឲ្យទៅធ្វើតេស្ត

(នីងប៉ូ)៖ មន្ត្រីសុខាភិបាលនៅទីក្រុងហ្វូយូ (Fuyu) ខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន បានរកឃើញវីរុសកូរ៉ូណានៅក្នុងកញ្ចប់វេចខ្ចប់មឹក ដែលត្រូវបា...


(នីងប៉ូ)៖ មន្ត្រីសុខាភិបាលនៅទីក្រុងហ្វូយូ (Fuyu) ខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន បានរកឃើញវីរុសកូរ៉ូណានៅក្នុងកញ្ចប់វេចខ្ចប់មឹក ដែលត្រូវបាននាំចូលពីបរទេសកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

មន្ទីរសុខាភិបាលប្រចាំទីក្រុង Fuyu បានបង្ហោះសារនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា កញ្ចប់វេចខ្ចប់មឹកមួយក្នុងចំណោមកញ្ចប់ទាំងអស់ ដែលបានមកដល់ទីក្រុង Fuyu ឆ្លងកាត់តាមទីក្រុងឆាងឈុន (Changchun) ត្រូវបានរកឃើញថា «មានផ្ទុកវីរុសកូរ៉ូណា»។ អាជ្ញាធរបានជុំរុញឲ្យអ្នកដែលបានទិញ និងបរិភោគមឹកនាំចូលទាំងនោះ នៅឯផ្សារលក់ដុំអាហារសមុទ្រក្លាសេ សាជា តឺតា (Sanjia Deda) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ធ្វើការរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ នៅតាមសង្កាត់របស់ខ្លួន និងដើម្បីទទួលធ្វើតេស្តរកជំងឺ COVID-19។

នៅជុំវិញបញ្ហានេះ ការិយាល័យបង្ការជំងឺឆ្លងប្រចាំទីក្រុងឆាងឈុន (Changchun) បានឲ្យដឹងថា កញ្ចប់វេចខ្ចប់មឹកទាំងនោះត្រូវបាននាំចូលពីប្រទេសរុស្ស៊ីដោយក្រុមហ៊ុនមួយនៅទីក្រុង Hunchun និងបញ្ជូនបន្តទៅកាន់ទីក្រុង Fuyu។

គួរបញ្ជាកថា មួយរយៈចុងក្រោយនេះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងថ្មីៗជំងឺ COVID-19 សរុបចំនួន ១០ករណីបន្ថែមទៀត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ភាគច្រើនជាករណីដែលនាំចូលពីបរទេស។ អង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា មិនទាន់ភ័ស្តុតាងគ្រប់គ្រាន់នៃការឆ្លងជំងឺ COVID-19 តាមរយៈម្ហូបអាហារ ឬទំនិញវេចខ្ចប់នៅឡើយទេ។ យ៉ាងណាក៏ដោយចិនបានសម្រេច ផ្អាកការនាំចូលទំនិញបរិភោគពីប្រទេសមួយចំនួនរួចទៅហើយ ក្នុងនោះក៏មានអាមេរិកផងដែរ ពាក់ព័ន្ធនឹងការរកឃើញវីរុសកូរ៉ូណា៕

No comments