(ម៉ូស្គូ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងដូ (Jeong Kyeong-doo) និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពើ (Mar...
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយ ក្នុងឱកាសគម្រប់ខួបលើកទី ៧០ឆ្នាំ នៃការផ្ទុះសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០-១៩៥៣ រដ្ឋមន្រ្តីទាំងពីរបានអំពាវនាវឲ្យមេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុន ធ្វើតាមកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូល ជាមួយលោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី។
រដ្ឋាភិបាលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានសន្យាបន្តការគាំទ្រឲ្យមាន
ការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។
បន្ថែមពីលើនេះទៀត មេដឹកនាំទាំងពីរក៏បានធ្វើការអះអាងសាជាថ្មី
អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ដើម្បីធានាឲ្យមានសន្តិភាព
និងវិបុលភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
គួររំលឹកផងដែរថា
កូរ៉េខាងជើងបានចូលរួមក្នុងកិច្ចពិភាក្សា
អំពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកចំនួនពីរលើក
ដែលលើកទី ១ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ និងលើកទី ២ នៅទីក្រុងហាណូយ
ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩។ ជាអកុសលនៅក្នុងកិច្ចចរចាលើកទី ២
មេដឹកនាំទាំងពីរខ្វែងគំនិតគ្នា លើកាលបរិច្ឆទជាក់លាក់
នៃការដកទណ្ឌកម្មសេដ្ឋកិច្ច៕
ប្រភព៖ Freshnewsasia
No comments