Page Nav

HIDE

Breaking News:

latest

ប៉ូលិស​ថៃ​បាន​រឹបអូស​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ជាច្រើន​នៅខេត្តជាប់ព្រំដែនមី​យ៉ាន់​ម៉ា

លោក​ឧ​ត្ត​ម​សេនីយ៍ Chakthip Chaijinda នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា អាវុធ​យោធា​មួយចំនួនធំ​ត្រូវបាន​រឹបអូស​ពី​ផ្ទះមួយ​កន្លែង​នៅ​ភាគ​ខាងលិច​ខេត្ត Tak ដែលមាន​ទីតាំង​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា។

អាវុធ​យោធា​ទាំងនោះ​រួមមាន​កាំភ្លើង​វាយប្រហារ​ប្រភេទ 33 M16 និង​ប្រភេទ AK47 កាំភ្លើង​ធំ M79 កាំភ្លើង​ស្ពាយ​បង់​ធម្មតា PK និង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ដែលមាន​ខ្នាតផ្សេងៗគ្នា។

លោក​ឧ​ត្ត​ម​សេនីយ៍ Chakthip មានប្រសាសន៍ថា ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ទេ ខណៈ​ការស៊ើបអង្កេត​កំពុង​តែមាន​ដំណើរការ។ លោក​មានប្រសាសន៍ថា៖ “របាយ​ការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ​បានឱ្យដឹងថា អាវុធ​ទាំងនោះ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ចេតនា​អាក្រក់។ ប៉ុន្តែ​ខ្ញុំ​មិនអាច​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត ដោយសារ​បារម្ភ​ពី​បញ្ហា​សន្តិសុខ” ។ ប្រភព៖ NCTC

No comments