UNG Eang Navigation
ព័ត៌មានជាតិ

កម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងស្នងការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថនិងតំបន់ប្រតិបត្តិការសឹករងក្នុងខេត្តពោធិ៍សាត់សម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែនិងថាមពល

កម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងស្នងការដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថនិងតំបន់ប្រតិបត្តិការសឹករងក្នុងខេត្តពោធិ៍សាត់សម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែនិងថាមពល


ពោជិ៍សាត់៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូក្រសួង ស្នងការស្តីទី ស្នងការរង មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកុះករ។













◆