Page Nav

HIDE

Breaking News:

latest

ក្រុមការងារឯកឧត្តម កែវ រតន: ចុះជួយខេត្តពោធិ៍សាត់

(ពោធិ៍សាត់​)៖​ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តម អុឹង អៀង អនុប្រធានក្រុមការងារ​ចុះមូលដ្ឋានស្រុកបាកាន​ ​និងជាប្រធានក្រុមការងារ​ និវត្ត...


(ពោធិ៍សាត់​)៖​ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦​ ឯកឧត្តម អុឹង អៀង អនុប្រធានក្រុមការងារ​ចុះមូលដ្ឋានស្រុកបាកាន​ ​និងជាប្រធានក្រុមការងារ​ និវត្ត​ជន​ និងយុទ្ធជនស្រុកបាកាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត​ ទី​ នរិន្ទ​ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាកាន​ បានអញ្ជេីញចុះសួរសុខទុក្ខនិវត្ត​ជនដែលចាស់ជរា​ និងមានជំងឺប្រចាំកាយ​ចំនួន៣នាក់​ ក្នុងឃុំអូរតាប៉ោង ដូចខាងក្រោម៖

១. លោកយាយ អ៊ុំ សារិន អាយុ ៨១ឆ្នាំ (អតីតគ្រូបង្រៀនសាលាបឋមសិក្សាអូរតាប៉ោង។ 
២. លោកតា លុយ ញ៉ អាយុ ៨២ឆ្នាំ (អតីតយុទ្ធជន)។ 
៣. លោក ឈាន សៀ អាយុ ៨២ឆ្នាំ (អតីតគ្រូបង្រៀនវិទ្យាល័យ)។ 
គោលបំណងនៃការជួបនេះគឺដើម្បី: 
១.ជួបសំណេះសំណាល សួរសុខទុក្ខ ពីបញ្ហាសុខភាពនិងស្តាប់ការលំបាករបស់ពួកគាត់ 
២.ជំរុញឱ្យពួកគាត់ទៅពិនិត្យសុខភាពជាមួយលោកគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិសាត់ 
៣.បានជម្រាប​និងជំរុញឱ្យក្រុមគ្រួសារនិវត្តជនដែលមានអត្តសញ្ញាណបណ្ណ ផុតសុពលភាព ប្រញាប់ទៅបន្តសុពលភាព។ 










No comments