Page Nav

HIDE
Friday, June 6

Pages

Breaking News:

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន

(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ក្រោមប្រធានបទ «លើកកំពស...







(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ក្រោមប្រធានបទ «លើកកំពស់អាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព» ។

កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមអធិបតី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល រួមនឹងរដ្ឋមន្រ្តីរ៉ែ​ តំណាងមកពីបណ្តាប្រទេសក្នុងតំបន់។

កិច្ចប្រជុំ​នេះ​ ក្រោម​ប្រធានបទ «ការលើកកម្ពស់អាស៊ានជាទិសដៅវិនិយោគរ៉ែប្រកបដោយចីរភាព៖ កាលានុវត្ត​ភាព​ និងបញ្ហាប្រឈមនៅក្នុងខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗក្នុងតំបន់» ។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រ៉ែ​អាស៊ាន​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ នេះ​ ក៏​មានការ​រៀបចំ​វេទិកា​និង​កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់លើកដំបូងដែលរៀបចំឡើង​ ក្រោយ​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីវេទិកាកិច្ចសហប្រតិបត្តិការរ៉ែ ក្នុង​គោលដៅ​ស្វែងរកការសម្របសម្រួលដល់ការចូលរួមដំបូងក្នុងចំណោមរដ្ឋាភិបាលអាស៊ាន និងអ្នកពាក់ព័ន្ធ ដូចជាមួយ​ បណ្តា​ប្រទេស​បូកបី​ ចិន​ ជប៉ុន​ កូរ៉េ​ ដៃគូ​អភិវឌ្ឍន៍​ អង្គការអន្តរជាតិ ធុរកិច្ច និងវិស័យឯកជន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍វិស័យរ៉ែក្នុងតំបន់ រួមទាំងលើប្រភេទរ៉ែសំខាន់ៗ ក៏ដូចជាការពិភាក្សាអំពីអនុសាសន៍ឆ្ពោះទៅរកការពង្រឹងអាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព​ នាពេល​អនាគត​។

ថ្លែងនាឱកាសនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បានថ្លែងថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសនានាក្នុងតំបន់ និងការចូលរួមបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីបង្កើតអនាគតនៃវិស័យរ៉ែក្នុងតំបន់ អាស៊ាន​ដេីម្បី​អភិវឌ្ឍ​វិស័យ​នេះប្រកប​ដោយ​ចីរភាព​។

លោកបន្តថា «សារៈសំខាន់នៃ កិច្ចប្រជុំនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសនៅក្នុងវិស័យរ៉ែអាស៊ាន ការប្តេជ្ញាចិត្តរួមគ្នារបស់យើង គឺដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់របស់យើង​​» ៕

No comments

ឯកឧត្តម អ៉ឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧ...

ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកបាកា...

ក្រសួងរ៉ែ និងថាមពល នឹងរៀបចំសាងសង់ស្ថានីយសាកអាគុយតាមផ្លូវជាតិ...

រដ្ឋមន្ត្រី កែវ រតនៈ៖ ការអភិវឌ្ឍដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ...

នាយករដ្ឋមន្ដ្រី ៖ ត្រូវពិនិត្យបានម៉ត់ចត់ ការផ្តល់អាជ្ញាប័ណ្ណ...

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្...

ឯកឧត្ដមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់...

រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវដល់បងប្អូនអាជីវករ ក្នុងក្រុងពោធ...

«សង្ក្រាន្ដវិទ្យាល័យបាកាន» ខេត្តពោធិ៍សាត់ ទទួលបានអ្នកទៅលេងកម...