(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះបានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូហើយ ដោយប្រើប្រាស...
កម្មវិធីចាក់វ៉ាក់សាំងនេះ មានគោលដៅចាក់ជូនដល់បុគ្គលិកសុខាភិបាលចំនួន ៤០,០០០នាក់សម្រាប់ដូសដំបូងរបស់ពួកគេ។ ប៉ុន្តែការចាក់វ៉ាក់សាំងជូនដល់ប្រជាជនចំនួន ១២៦លាននាក់យ៉ាងឆាប់រហ័ស គឺជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យូស៉ីហ៉ីដេ (Yoshihide Suga)។
ទោះយ៉ាងណា កម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមចាក់ជូន ដល់បុគ្គលិកសុខាភិបាលប្រហែល ៣.៧លាននាក់ និងប្រជាជនចំនួន ៣៦លាននាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅត្រូវបានគេរំពឹងថា នឹងចំណាយពេលមួយឆ្នាំ ហើយវាក៏មានក្ដីកង្វល់កាន់តែខ្លាំងឡើង ជុំវិញបញ្ហាកង្វះសឺរុំាងពិសេស ដែលអាចបណ្ដាលឲ្យវ៉ាក់សាំង Pfizer រាប់លានដូសនឹងត្រូវខ្ជះខ្ជាយផងដែរ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំង COVID-19 សរុបចំនួន ៣១៤លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលវាគ្រប់គ្រាន់សម្រាប់ផ្ដល់ការចាក់ជូន ដល់ប្រជាជនចំនួន ១៥៧លាននាក់។
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤១៧,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧,០១៥នាក់ និងអ្នកជាសះស្បើយ ៣៨៧,៧៤០នាក់៕
ប្រភព៖ Freshnewsasia


No comments